នាព្រឹកថ្ងៃអង្ការ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំ ១៣១ នៃទីស្តីការគណ:រដ្ឋមន្រ្តី មានកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ដែលដឹកនាំដោយឯកឧត្តម កែវ វិចិត្រ អនុប្រធានក្រុម១ និងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកនិងក្រុមការងារសម្របសម្រួល ក្រុម១ នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC