ព្រឹកថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅបន្ទប់១៣២ ទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ឯកសណ្ឋាន និងសញ្ញាសម្គាល់របស់មន្ត្រីអធិការកិច្ចប្រេងកាតរបស់ក្រសួងរ៉ែនិងថាមពល ដឹកនាំដោយឯកឧត្តម អ៉ីវ ថុង អនុប្រធានក.ស.វ. និងជាប្រធានក្រុម២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុម២។
ECOSOCC