នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាល៧-០៨ អគារខាងត្បូងនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ស.វ. ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ECOSOCC