ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ព្រឹក នៅបន្ទប់ប្រជុំលេខ២០៤ អាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវលើសេដ្ឋកិច្ចសង្គម ដែលផ្តោតទៅលើជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយមានអញ្ចើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្រ្ដី នៃអគ្គលេខាធិការ ក.ស.វ.៕
ECOSOCC