នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការគណៈរដ្ឋមន្ត្រី(អាគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម សាលប្រជុំ៦-០៧A) បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ពិនិត្យនិងពិភាក្សាលើ៖
1- សេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចពង្រឹងការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា
2- សេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាស័ក្តិ មួក និងសញ្ញារបស់មន្រ្តីអធិការកិច្ច។
សហប្រធាន៖ ឯកឧត្តម អ៊ូច ថោងសេង សមាជិកក.ស.វ. និង ឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។
-តំណាងក្រសួងសាមី ៖ ឯកឧត្តម ចាន់ បូរិឌ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ចាន់សូផា អគ្គនាយក តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
- សមាជិកក.ស.វ. ឯកឧត្តម ទេស អែតដា ឯកឧត្តម អេន សំអុល ឯកឧត្តម សាន ផាន់នី ឯកឧត្តម អ៊ុំ សំអាង ឯកឧត្តម សូវ ជីវគុណ ឯកឧត្តម ម៉ែន សេស ឯកឧត្តម ឌិន វីរៈ ឯកឧត្តម យស់ ស៊ីម៉ារ៉ាត ឯកឧត្តម ផាត់ លេង ឯកឧត្តម ហែម សាឯម ឯកឧត្តម កយ បូរី និង លោក ហេង សុភៈបញ្ញា៕
ECOSOCC