ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការគណៈរដ្ឋមន្ត្រី(អាគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោម សាលប្រជុំ៦-០៧A) បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋាននិងសញ្ញាសម្គាល់របស់មន្ត្រីអធិការកិច្ចប្រេងកាត។
-សហប្រធាន៖ ឯកឧត្តម អ៊ូច ថោងសេង សមាជិក ក.ស.វ. និងឯកឧត្តម សុក ផេង អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។
-តំណាងក្រសួងសាមី៖ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល។
-តំណា ក.ស.វ. ចូលរួម ៖ ឯកឧត្តមសូវ ជីវគុណ ឯកឧត្តមផាត់ លេង ឯកឧត្តមអ៊ុំ សំអាង ឯកឧត្តមលឿង ស៊ីម៉ូណា ឯកឧត្តមម៉ែន សេស ឯកឧត្តមហង្ស ម៉ើន ឯកឧត្តមសាន ផាន់នី ឯកឧត្តមយស់ ស៊ីម៉ារាត ឯកឧត្តមអេន សំអុល ឯកឧត្តមហេង វិជ្ជា និងលោកគង់ វីរៈ៕
OCM