ព្រឹកថ្ងៃចន្ទ ថ្ងៃច័ន្ទ ៩ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅបន្ទប់១៣២ ទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំដាក់បញ្ចូលមាត់ច្រកអូរបីជាន់ ជាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម អ៉ីវ ថុង អនុប្រធានក.ស.វ. និងជាប្រធានក្រុម២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមសមាជិកក្រុម២។
ECOSOCC