នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុណ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំ ១៣២ នៃទីស្តីការគណ:រដ្ឋមន្រ្តី មានកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ ដែលដឹកនាំដោយឯកឧត្តម លី គឹមសុខ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុម១ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក និងក្រុមការងារសម្របសម្រួល ក្រុម១ នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC