នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែផល្គុណ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅអាគារថ្មីខាងត្បូងជាប់ផ្លូវកម្ពុជាក្រោមសាលប្រជុំ ៦-០៧A នៃទីស្តីការគណ:រដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣។
-សហប្រធាន៖ ឯកឧត្តម លី គឹមសុខ អនុប្រធាន ក.ស.វ. និងឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់
-តំណាងស្ថាប័នសាមី៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ស.វ.។
អង្គប្រជុំនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី១៦និង១៧ ខែមីនា ឆ្នាំ២០២០៕
ECOSOCC