នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំ ២០៤ នៃទីស្តីការគណ:រដ្ឋមន្រ្តី មានកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើ៖
-សេចក្តីព្រាងអនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ និង
-សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់។
ដឹកនាំដោយឯកឧត្តម លី គឹមសុខ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុម១ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក និងក្រុមការងារសម្របសម្រួលក្រុម១ នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC