នាព្រឹកថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំ ២០៤ ទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង ៖
១-អនុក្រឹត្យស្តីពីរូបសញ្ញា ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
២-ផ្តល់យោបល់លើករណីសំណើសុំវិនិយោគរបស់ ក្រុមហ៊ុន ស៊ីធីស្តីអាយ អិនវេសមិន ឯ.កលើគម្រោងផលិតផលថាមពល អគ្គីសនីដើរដោយថាមពលពន្លឺព្រះអាទិត្យទំហំ 180 មេហ្កាវ៉ាត់ ស្ថិតនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ដឹកនាំដោយឯកឧត្តម អ៉ីវ ថុង អនុប្រធានក.ស.វ. និងជាប្រធានក្រុម២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាសមាជិក អគ្គលេខាធិការស្តីទី អគ្គលេខាធិការរង និងក្រុមការងារសម្របសម្រួលក្រុម២ នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC