នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩នាទីព្រឹក នៅបន្ទប់ប្រជុំ ២០៤ អគារមិត្តភាពនៃទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទីECOSOCC បានដឹកនាំអង្គប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(RIA) និងក៏ជាជំនួយការក្រុមការងារតាមវិស័យរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិភាក្សា ត្រួតពិនិត្យលើការងារព្រមទាំងតួនាទីភារកិច្ចរបស់លេខាធិការដ្ឋាន ក្នុងគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពការងារបន្ថែមទៀត។
ECOSOCC