នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការគណៈរដ្ឋមន្រ្តី បន្ទប់២០៤ ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរាយការណ៍ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី គឹមសុខ ឯកឧត្តម ឆយ អូន ឯកឧត្តម អ៊ូច ថោងសេង ឯកឧត្តម សួង លាងហៃ ឯកឧត្តម ប៉ិច សុខា ឯកឧត្តម ពេជ្យ ភិរម្យ ឯកឧត្តម ឡោ ប៉ូលីណា ឯកឧត្តម សំ សំណាង។
ដែលមានរបៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
២- បញ្ហាផ្សេងៗ សុំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ន
នីតិប្បញ្ញត្តិលើ ៖
២.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយក ពន្ធត្រួតគ្នាពាក់ព័ន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី
២.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការលប់បំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ
២.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦ និងវិសោធកម្មឆ្នាំ១៩៧៩៕
ECOSOCC