ព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំA អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំត្រៀមដើម្បីប្រជុំគណៈរដ្ឋមន្រ្តី ដែលមានរបៀបវីរ៖
១. សេចក្តីព្រាងស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ។
២.សេចក្តីព្រាងស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៣ .បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញាត្តិលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕
ECOSOCC