ព្រឹកថ្ងៃសុក្រ១២ រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម ប៉ិច សុខា តំណាងឯកឧត្ដមសហប្រធានក្រុមការងារចុះជួយឃុំក្តាញ់ រួមដំណើរដោយ ឯកឧត្តម លឿង ស៊ីម៉ូណា ប្រធានក្រុមការងារចុះជួយភូមិក្តាញ់ ឯកឧត្តម ហេង វិជ្ជា ប្រធានក្រុមការងារចុះជួយភូមិក្រាំងវិច លោក អៀង រដ្ឋា ប្រធានក្រុមការងារចុះជួយភូមិត្រពាំងស្វាយ បានចូលរួមជាមួយ សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិទាំងប្រាំពីរភូមិ នរគបាលប៉ុស្តិ៍ឃុំ ព្រមទាំងប្រជាការពារទាំងប្រាំពីរភូមិ ដើម្បីប្រជុំ និងសំណេះសំណាល់កិច្ចការមួយចំនួនដូចខាងក្រោម៖
១- ប្រគល់ជូនសំលៀកបំពាក់ប្រជាការពារចំនួន៦០កំផ្លេរ ដែលអំណោយរួមរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តាញ់។
២-ប្រគល់ជូនកុំព្យូទ័រមួយគ្រឿងដល់សាខាបក្សឃុំ ដែលជាអំណោយរបស់លោក អៀង រដ្ឋា ប្រធានក្រុមការងារចុះជួយភូមិត្រពាំងស្វាយ។
៣-ប្រជុំពិភាក្សាធ្វើបច្ចុប្បន្នភាពលើការងារសន្តិសុខ ភូមិឃុំមានសុវត្ថិភាព សេដ្ឋកិច្ចសង្គមកិច្ច ការងារកសិកម្ម លើកអំពីបញ្ហាប្រឈម និងរកដំណោះស្រាយ ដើម្បីជួយភូមិឃុំអោយកាន់តែប្រសើរឡើង។
អង្គប្រជុំបានបញ្ចប់នាវេលាម៉ោង១១:៣០ព្រឹកថ្ងៃដដែល ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់៕
TAKEO