នារសៀលថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់១៣២ អាគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដឹកនាំដោយឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទី ជាមួយក្រុមការងារលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាបណ្ណសារដឹកនាំដោយឯកឧត្តម បួនហ៊ីង សុធីយ៉ា ដើម្បីពិភាក្សាអំពីការងារគ្រប់គ្រងបណ្ណសារ។
ECOSOCC