នាព្រឹកថ្ងៃសៅរ៍ ៣ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អុីវ ថុង និង ឯកឧត្តម ប៉ិច សុខា តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា សហប្រធានចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ និងតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តាញ់ ស្រុកព្រៃកប្បាសខេត្តតាកែវ បានអញ្ជើញចូលរួមដាក់បិណ្ឌនៅវត្តសម្តេចពាន់ និងវត្តសាបាតស្ថិតនៅឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សូមកុសលផលបុណ្យជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញាក្រុមការងារទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំឃ្លៀងឃ្លាតឡើយ។
ECOSOCC