នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី នៅបន្ទប់ប្រជុំ២០៤ នៃអាគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំគណៈប្រតិបត្តិ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន ទីប្រឹក្សាបច្ចេកទេស និងសមាជិក ដែលជាសមាជិកគណៈប្រតិបត្តិ៕
ECOSOCC