នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទីECOSOCC និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលនិងសហការជាមួយភាគីចិនលើគម្រោងជួសជុលកែលម្អអគារមិត្តភាព និងគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់អគារខាងត្បូងនៃទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មការ ដើម្បីត្រៀមសហការជាមួយប្រតិភូជំនាញរបស់ភាគីចិន ដែលនឹងត្រូវប្រជុំពិភាក្សាព្រមទាំងចុះពិនិត្យទីតាំងផ្ទាល់ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។
ECOSOCC