នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំA អាគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី មានរៀបចំកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក.ស.វ. ដែលសមាសភាពចូលរួមមាន ឯកឧត្ដមអនុប្រធាន សមាជិក សមាជិកា និងជំនួយការនៃក្រុមការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយការរៀបចំរបាយការណ៍នេះដោយពឹងផ្អែកលើមូលដ្ឋានព័ត៌មាន ទិន្នន័យពីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមតិយោបល់ដែលជាធាតុផ្សេងៗទៀតពីថ្នាក់ដឹកនាំទីប្រឹក្សាបច្ចេកទេស សមាជិក សមាជិកានៃ ក.ស.វ. ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃក.ស.វ.តាមប្រព័ន្ធតេលេក្រាម៕
ECOSOCC