នៅថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៩ព្រឹក លេខាធិការដ្ឋាននៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIAរបស់ECOSOCC) បានរៀចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត “ធាតុទី២: គោលបំណង និងធាតុទី៣: ជម្រើស” សម្រាប់មន្រ្តីរាជការអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌តាមOnline-ZOOM ហើយឯកឧត្តម អេង រត្នមុនី អគ្គលេខាធិការរងECOSOCC ជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនាព្រឹកនេះ។
ECOSOCC