នៅរសៀលថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ២:៣០នាទី អគ្គលេខាធិការដ្ឋានក.ស.វ. បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធហ្សូម(ZOOM) ដឹកនាំដោយឯកឧត្ដម ប៉ិច សុខា អគ្គលេខាធិការស្តីទី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាន និងអនុប្រធានផ្នែក ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន៕
ECOSOCC