នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នរ៉ាណាឬទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានដឹកនាំកិច្ចប្រជុំក្រុមការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលពី ឯកឧត្តម និងលោកជំទាវជាសមាជិក ក.ស.វ. និងមន្រ្ដី នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC