នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ មានកិច្ចប្រជុំមួយដឹកនាំដោយឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទីនិងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(ក្រុមRIAរបស់ECOSOCC) បានប្រជុំពិភាក្សាការងារជាមួយលេខាធិការដ្ឋាននៃក្រុមការងារវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន សមាសភាពដែលបានចូលរួមមានប្រធានជំនួយការក្រុមការងារតាមវិស័យទាំង៣ និងជំនួយការក្រុម១របស់ECOSOCCនិងតំណាងលេខាធិការដ្ឋាននៃក្រុមការងារវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីធ្វើបច្ចុប្បន្នភាពការងារRIA និងទិសដៅដែលនឹងត្រូវអនុវត្តបន្ត។
ECOSOCC