ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កិច្ចប្រជុំផ្ទៃក្នុង នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា ដែលដឹកនាំដោយឯកឧត្ដម ឆយ អូន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមានការចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ECOSOCC