ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានកិច្ចប្រជុំបច្ចេកទេសតាមប្រព័ន្ធអនឡាញដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការហៅម្ហូបអាហារត្រឡប់មកវិញ។ ដឹកនាំដោយសហប្រធាន ឯកឧត្តម អ៊ូច ថោងសេង ឯកឧត្តម ស៊ា ម៉ៅ និងលោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សមាជិក ក.ប.ច សមាជិក ក.ស.វ. និងនាយកដ្ឋាននានានៅរសៀលថ្ងៃនេះ បានសម្រាកវេលាម៉ោង៥និង៥០នាទី ត្រឹមមាត្រាទី៨ នឹងបន្តទៀតនៅថ្ងៃស្អែក វេលាម៉ោង៨និង៣០នាទី។
ECOSOCC