នៅរសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទីរសៀល ឯកឧត្ដមទេសរដ្ឋមន្ដ្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសហការជាមួយភាគីចិនលើគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធZOOM ដោយមានការអញ្ជេីញចូលរួមពីឯកឧត្ដមក្រុមការងារដែលពាក់ព័ន្ធនៃការជួសជុលអគារមិត្តភាព៕
ECOSOCC