នៅព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ECOSOCC) បានបន្តបើកវគ្គទី៥ និងក៏ជាវគ្គបិទបញ្ចប់នៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញហ្សូម(ZOOM) លើធាតុទី៤ “ការវិភាគបន្ទុកចំណាយនិងផលចំណេញ (Cost Benefit Analysis _ CBA)” នៃវិធីសាស្រ្តនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ដោយលើកយកគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តមកសិក្សាធ្វើលំហាត់CBA។
នៅវគ្គចុងក្រោយនៃការបណ្តុះបណ្តាលធាតុទី៤(CBA)របស់RIAនេះ គឺសិក្ខាកាមមានការផុសផុលខ្លាំងក្នុងកិច្ចពិភាក្សា ហើយបានយល់ច្បាស់អំពីការវិភាគលើផលប៉ះពាល់ទាំងផ្នែកហិរញ្ញវត្ថុ ទាំងវិស័យសេដ្ឋកិច្ច និងសង្គមនៃគម្រោងវិនិយោគនីមួយៗ។
ECOSOCC