ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងរបាយការណ៍ស្តីពីវិភាគស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានបើកកិច្ចប្រជុំផៃ្ទក្នុងជាលើកដំបូងក្រោយមានសេចក្តីសម្រេចបង្តើតក្រុមថ្មី ដើម្បីធ្វើការសំណេះសំណាល តម្រង់ទិសនិងបង្ហាញអំពីវិធីសាស្រ្តវិភាគកិច្ចដំណើរថ្មីៗក្នុងក្រុម ដឹកនាំដោយ ឯកឧត្ដម ម៉ម សារិទ្ធ ប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលពី ឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន សមាជិក ព្រមទាំងក្រុមជំនួយការបច្ចេកទេស៕
ECOSOCC