កិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ក.ស.វ) ដើម្បីបន្តវិភាគលើស្ថានភាព សេដ្ឋកិច្ច សង្គម និងវប្បធម៌ ប្រចាំខែសីហា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក.ស.វ. ដែលសមាសភាព ចូលរួមមានអនុប្រធាន សមាជិក សមាជិកា ទីប្រឹក្សាបច្ចេកទេស ក.ស.វ. មន្រ្តីអគ្គលេខាធិការដ្ឋានមួយចំនួន តាមរយៈប្រពន្ធ័អនឡាញ Zoom។
ចំពោះការរៀបចំរបាយការណ៍នេះដោយពឹងផ្អែកលើមូលដ្ឋានព័ត៌មាន ទិន្នន័យពីក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមតិយោបល់ដែលជាធាតុចូលផ្សេងៗទៀតពីថ្នាក់ដឹកនាំ ទីប្រឹក្សាបច្ចេកទេស សមាជិក សមាជិកានៃក.ស.វ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីអគ្គលេខាធិការដ្ឋាននៃក.ស.វ ៕
ECOSOCC