នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទីព្រឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំត្រៀមដើម្បីត្រួតពិនិត្យលើឯកសារនៃរបៀបវរៈសម្រាប់ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលមានរបៀបវារៈដូចតទៅ៖
១. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២. សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
៣. បញ្ហាផ្សេងៗ។
(នៅបន្ទប់២០៤ ទីស្តីការគណៈរដ្ឋមន្រ្តី)។
ECOSOCC