នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប៉ិច សុខា នាយកខុទ្ធកាល័យឯកឧត្ដមទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការរង បានដឹកនាំប្រជុំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងារអគ្គលេខាធិការដ្ឋាន យោងទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យលើលទ្ធផលនៃទិសដៅការងារសំខាន់ៗ ដែលបានដាក់ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១របស់អគ្គលេខាធិការដ្ឋាន។
២. ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងទិសដៅការងារសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២២។
៣. ផ្សេងៗ។
ECOSOCC