នៅរសៀលថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ម៉ោង ២:០០នាទី អគ្គលេខាធិការដ្ឋានក.ស.វ. បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២២ និងផែនការសកម្មភាសម្រាប់អនុវត្តបន្តរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមប្រព័ន្ធហ្សូម(ZOOM) ដឹកនាំដោយឯកឧត្ដម ប៉ិច សុខា អគ្គលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធានផ្នែក អនុប្រធានផ្នែក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក.ស.វ.៕
ECOSOCC