នាព្រឹកថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ប៉ិច សុខា អគ្គលេខាធិការ បានដឹកនាំផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន ដេីម្បីធ្វេីបទបង្ហាញអំពីគេហទំព័រនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលធ្វេីបទបង្ហាញដោយ លោក អៀង រដ្ឋា ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន និងមានការចូលរួមដោយ ឯកឧត្ដមអគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋាន ក.ស.វ ដែលជាជំនួយការក្រុមការងារតាមវិស័យទទួលបន្ទុកជួយសមាជិកក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។
ECOSOCC