នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានដឹកនាំកិច្ចប្រជុំក្រុមការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រចាំខែសីហា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដែលមានសមាសភាពចូលរួម សមាជិក សមាជិកាអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេសនៃ ក.ស.វ. ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃ ក.ស.វ. និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តាមរយៈប្រព័ន្ធហ៊្សូម(ZOOM)។
ECOSOCC