នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នរ៉ាណាឬទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បានដឹកនាំកិច្ចប្រជុំក្រុមការងារវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដែលមានសមាសភាពចូលរួម សមាជិក សមាជិកា ទីប្រឹក្សាជាន់ខ្ពស់និងបច្ចេកទេសនៃ ក.ស.វ. ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក មន្ត្រីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាននៃ ក.ស.វ. និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តាមរយៈប្រព័ន្ធហ៊្សូម(ZOOM)។
ECOSOCC