នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ិច សុខា អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសហការជាមួយភាគីចិន លើគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំគណៈកម្មការសហការជាមួយភាគីចិនសម្រាប់គម្រោងជួសជុលកែលម្អ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយប្រតិភូភាគីចិន ដើម្បីបន្ដពិនត្យ ចរចារលើសេចក្ដីព្រាងកំណត់ហេតុប្រជុំ ឧបសម្ព័ន្ធ សេចក្ដីព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង និងចុះពិនិត្យការដ្ឋានជាក់ស្ដែង។
ECOSOCC