ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ចែម ផល្លា អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំប្រជុំផ្ទៃក្នុងក្រុម៣ ដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំការអនុញ្ញត និងសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងស្ដីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់គ្រប់គ្រងការបំពុលអ័ព្ទដែន។
ECOSOCC