នាព្រឹកថ្ងៃព្រហស្បតិ៍ ២កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក.ស.វ. ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក.ស.វ.។
ECOSOCC