នៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក នៅសាលប្រជុំ C អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រី្ត ECOSOCC សហការជាមួយធនាគារពិភពលោក (World Bank) បានរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងមានសិក្ខាកាមចូលរួមប្រមាណ៥០០នាក់ ក្នុងនោះមាន Ms. Maryam Salim, Country Manager for World Bank in Cambodia, ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានECOSOCC, រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធមួយចំនួន, ឯកអគ្គរាជទូត-រដ្ឋទូតមួយចំនួន, ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងក្រសួងស្ថាប័នទាំងអស់, តំណាងស្ថាប័នអន្តរជាតិមួយចំនួន, តំណាងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី, ព្រមទាំងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវនានា។
សិក្ខាសាលាខាងលើនេះនឹងចែកចេញជា៤វគ្គ ដោយវគ្គទី១៖ សន្ទរកថាបើកដោយ Ms. Maryam Salim, Country Manager for World Bank in Cambodia និង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី វគ្គទី២៖ ការធ្វើបទបង្ហាញដោយវាគ្មិន
កិត្តិយសមកពីធនាគារពិភពលោក (លោក សូ សុខប៊ុនធឿន មន្រ្តីឯកទេសជាន់ខ្ពស់ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ និងលោក Faya Hayati សេដ្ឋវិទូជាន់ខ្ពស់) លើប្រធានបទស្តីពី ការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុនិងកំណែទម្រង់ស្ថាប័ន និងវគ្គទី៣ គឺជាកិច្ចពិភាក្សាលើគោលនយោបាយឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនកិត្តិយសចូលរួមដូចជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ប៊ុន ណារិទ្ធ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម, លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ត ចែម ផល្លា អនុប្រធានECOSOCC និងលោក Faya Hayati សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក សម្របសម្រួលដោយឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានECOSOCC និងវគ្គទី៤ សុន្ទរកថាបិទដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកអំពីរបកគំហើញនិងអនុសាសន៍ស្តីពីផលប៉ះ-ពាល់នៃបម្រែបម្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប តាមរយៈការបង្ហាញអំពីលទ្ធផលសិក្សា
ស្រាវជ្រាវរបស់ធនាគារពិភពលោកស្តីពី ការវាយតម្លៃអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការ
បង្ហាញអំពីក្របខ័ណ្ឌស្តីពី បច្ច័យភាពងាយរងគ្រោះ និងការវាយតម្លៃសមត្ថភាពបន្សាំនៃបម្រែបម្រួល អាកាសធាតុ សម្រាប់កម្ពុជា។
ECOSOCC