នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី៖ ឯកឧត្ដម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាន គណៈកម្មការ ដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត នៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត នៃទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារបេសកកម្មADB ក្នុងគោលបំណង ដើម្បីកំណត់វិសាលភាពនៃជំនួយបច្ចេកទេស(TA) សម្រាប់ដំណើការគម្រោង RIA ឡើងវិញ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនិងភាពប្រកួតប្រជែងនៃអនុកម្មវិធីទី២ (Trade and Competitiveness Program, Subprogram 2 - T&C SP2)។
ECOSOCC