នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទប់ប្រជុំ ២០៦ អគារមិត្តភាព វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អេង រត្នមុនី លោកជំទាវ ឌី ចង្កុលណី ឯកឧត្តម ហ៊ី គឹមហឿង និងឯកឧត្តម ហេង វិជ្ជា។
ECOSOCC