(ភ្នំពេញ)នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សមាជិកគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងជានាយកគម្រោងនៃអគ្គភាពគ្រប់គ្រងគម្រោងតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត បានបើកវគ្គបណ្តុះបណ្តាលអំពីវិធីសាស្ត្រវាយតម្លៃនៃលិខិតបទដ្ឋានគតិយុត្ត ចាប់ពីថ្ងៃទី៨-១០ ខែកក្កដា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំ២០២៤ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដល់មន្រ្តីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងអគ្គនាយកដ្ឋានចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងអនុវត្តឧត្តមានុវត្តលិខិតបទដ្ឋានគតិយុត្ត ឱ្យមានតម្លាភាព អភិបាលកិច្ចល្អ ប្រសិទ្ធភាពបញ្ញាត្តិកម្ម បង្កើនភាពប្រកួតប្រជែង អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ECOSOCC