ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០ រសៀល បន្ទប់ប្រជុំ ២០៤ អគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រី មានកិច្ចប្រជុំដើម្បីពិភាក្សាលើសូចនាករម៉ាក្រូសេដ្ឋកិច្ច និងអត្ថន័យនៃការប្ដូរគ្រាគោល សំដៅលើការលើកកម្ពស់សមត្ថភាពក្រុមលើការវិភាគ និងវាយតម្លៃ ក្រោមអធិបតីភាពឯកឧត្តម នរ៉ាណាប្ញទ្ធិ អានន្ទដាយ៉ាត អនុប្រធានក.ស.វ. និងជាប្រធានគណៈកម្មការប្រឹក្សាគុណភាពនិងតម្រង់ទិស និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧកត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារវិភាគ វាយតម្លៃ និងព្យាករស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន និងសមាជិក សមាជិកាក្រុម២ទាំងអស់។
ECOSOCC