(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ធស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី៖ ឯកឧត្ដម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សមាជិកគណៈកម្មការដឹកនាំកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងជានាយកគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារADB។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាបញ្ចូលគម្រោងRIA ទៅក្នុងកម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងភាពប្រកួតប្រជែង នៃអនុកម្មវិធីទី២៕
ECOSOCC