នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមការងារទី១ បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើ "សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ” នៅទីស្តីការគណៈរដ្ឋមន្រ្តី អាគារមិត្តភាព បន្ទប់ប្រជុំ ១៣២។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកអចិន្រ្តៃយ៍ ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស និងសេនាធិការក្រុម១ នៃអគ្គលេខាធិការដ្ឋាន ក.ស.វ.៕
ECOSOCC