នៅព្រឹកថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី បន្ទប់ប្រជុំ៧-០៨ ជាន់ទី៧ (អគារភាតរភាព) នៃទីស្តីការគណៈរដ្ឋមន្រ្តី មានកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងបទបញ្ជាស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអ្នកច្បាប់ និងមានការអញ្ជើញចូលរួមពីតំណាង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ១.ឯកឧត្តម ញឹម បូង៉ាន ២.ឯកឧត្តម នៅ បោនន័រ ៣.ឯកឧត្តម ឆាយ ខុម និងតំណាងក្រសួងសាមី។



ECOSOCC