នៅព្រឹកថ្ងៃច័ន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌(ECOSOCC) និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(RET) បានដឹកនាំប្រជុំបូកសរុបការងារអនុវត្តកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដើម្បីពិនិត្យវាយតម្លៃលើការងារអនុវត្តកន្លងមក និងលើកទិសដៅអនុវត្តបន្តទៀតក្នុងឆ្នាំ២០១៩។ សិក្ខាកាមដែលចូលរួមមានចំនួនសរុប៤០ រូប គឺជាតំណាងក្រុមRIAមកពី១៨ក្រសួង ស្ថាប័ន ព្រមទាំងក្រុមប្រតិបត្តលិខិតបទដ្ឋានគតិយុត្តរបស់ECOSOCC ផងដែរ ។
ECOSOCC