នាថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំ៦-០៧ ជាន់ទី៦ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តកិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាព ឯ.ឧ អ៊ូច ថោងសេង តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯ.ឧ ស៊ា ម៉ៅ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងតំណាងសាមីក្រសួងដឹកនាំការពារដោយ ឯ.ឧ ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។
ECOSOCC