នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែមករា ឆ្នាំ២០១៩ នៅបន្ទប់១៣២ នៅអាគារទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន សំរាប់ដើមឆ្នាំ២០១៩ ដែលមានការចូលរួមពីឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដមអគ្គលេខាធិការរង ប្រធានផ្នែក អនុប្រធានផ្នែក និងមន្រ្តី ដើម្បីណែនាំអំពីភារកិច្ចតាមសេចក្តីសម្រេច នៃការបែងចែកតួនាទីភារកិច្ចថ្មី ក្នុងគោលបំណងឲ្យមន្ត្រីនៃអគ្គលេខាធិការដ្ឋានយល់កាន់តែច្បាស់ដើម្បីការងារតាមផ្នែកនីមួយៗកាន់តែមានប្រសិទ្ធភាព។
ECOSOCC